ឯកជនភាព

បេសកកម្ម

រីងហ្គើរហាត់ ខូ អិល ធី ឌី ផ្អែកលើបេសកកម្មជាគោលនៃសកម្មភាពអាជីវកម្ម "ជាក្រុមហ៊ុន ដែលអតិថិជនមានទំនុកចិត្ត ថាជាភោជនីយដ្ឋានឯកទេស ​និងជាកន្លែងដែលបុគ្គលិកធ្វើការដោយមោទនភាព" ដើម្បីសម្រេចបានបេសកកម្មនេះ " ​រីងហ្គើរហាត់ គ្រុប ផ្ដល់ជូននូវ បទពិសោធន៍ទទួលទានអាហារ ពោរពេញដោយភាពរីករាយ សម្រាប់អតិថិជនដោយក្ដីស្រលាញ់ និងបច្ចេកវិទ្យា។
រីងហ្គើរហាត់ ខូ អិល ធី ឌី តែងតែគិតគូរ ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ថាជាទំនួលខុសត្រូវរបស់ក្រុមហ៊ុន។ គោលការណ៍ ការការពារពត៌មានផ្ទាល់ខ្លួន នឹងធ្វើការផ្សព្វផ្សាយទៅកាន់ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ និងត្រូវបានអនុវត្តន៍។

1. បទប្បញ្ញត្តិ និងកែលម្អកម្មវិធីអនុលោមភាព
ក្រុមហ៊ុន ត្រូវប្រាកដថា អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ យល់ដឹងអំពីសារៈសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន បង្កើត អនុវត្ត រក្សាការពារ និងបន្តកែលម្អ អនុលោមភាពកម្មវិធីការពារព័ត៌មានផ្ទាល់ខ្លួន អោយបានត្រឹមត្រូវ។
2. ការប្រមូល ការប្រើប្រាស់ និងការផ្តល់ព័ត៌មានផ្ទាល់ខ្លួន
ដំណើរការភោជនីយដ្ឋាន ជាសង្វាក់ទាំងអស់រួមរបស់ជប៉ុន ក្រុមហ៊ុន បានបង្កើតប្រព័ន្ធគ្រប់គ្រងនៃការការពារពត៌មានផ្ទាល់ខ្លួនរបស់អតិថិជន នឹងមិនត្រូវ
ប្រមូល ប្រើប្រាស់ ឬផ្ដល់ពត៌មានរបស់អតិថិជន ដោយគ្មានការអនុញ្ញាតពីអតិថិជនឡើយ។ ព័ត៌មាននឹងត្រូវបានផ្ដល់នៅពេលដែលមានការអនុញ្ញាតតែ ប៉ុណ្ណោះ។​ ប្រសិនពត៌មានផ្ទាល់ខ្លួនរបស់អតិថិជនត្រូវបានលេចចេញទៅក្រៅ ក្រុមហ៊ុននឹងមានការពិន័យយ៉ាងតឹងរ៉ឹង។
3. ការអនុវត្តវិធានការសុវត្ថិភាព
យើងនឹងព្យាយាមការពារហានិភ័យទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនដូចជា៖ គ្មានការអនុញ្ញាត ការបាត់បង់ ការបំផ្លិចបំផ្លាញ ការក្លែងបន្លំ និងការលេចធ្លាយព័ត៌មាន។
4. គោរពសិទ្ធិរបស់អតិថិជនដែលផ្តល់ព័ត៌មានផ្ទាល់ខ្លួន
យើងនឹងគោរពសិទ្ធិរបស់អតិថិជនទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនហើយនៅពេលអតិថិជនស្នើសុំឱ្យបង្ហាញ កែតម្រូវ​ ឬលុបចោលព័ត៌មានផ្ទាល់ខ្លួន ឬបដិសេធមិនប្រើប្រាស់ ឬផ្ដល់ព័ត៌មាន នោះយើងនឹងឆ្លើយតបចំពោះវិសាលភាពសមស្របតាមអនុសញ្ញានិងការអនុវត្តជាក់ស្តែង។
5. ការអនុលោមតាមច្បាប់ និងបទបញ្ជា
ក្នុងការដោះស្រាយ​ ក្រុមហ៊ុននឹងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការការពារពត៌មានផ្ទាល់ខ្លួន។
6. ការប្រើប្រាស់Cookies និងបច្ចេកវិទ្យាស្រដៀងគ្នា
Cookies ត្រូវបានប្រើប្រាស់នៅលើគេហទំព័រនេះ
អ្នកអាចបិទមុខងារCookies ដោយកំណត់កម្មវិធីរុករករបស់អ្នក ប៉ុន្តែជាលទ្ធផល អ្នកប្រហែលជាមិនអាចប្រើសេវាកម្មមួយចំនួននៅលើគេហទំព័រនេះបានទេ។

លើសពីនេះ Google Analytics ត្រូវបានប្រើដើម្បីប្រមូល និងវិភាគកំណត់ហេតុចូល។
កំណត់ហេតុចូល ត្រូវបានប្រមូលទិន្នន័យដោយ Google Analytics នឹងត្រូវបានគ្រប់គ្រងដោយអនុលោមតាមគោលការណ៍ឯកជនភាពរបស់ Google Inc ។ សម្រាប់ព័ត៌មានបន្ថែមអំពីគោលការណ៍ឯកជនភាពរបស់ Google Inc ​សូមមើលព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុន Google Inc.

ទំនាក់ទំនង

យើងបានបើកដំណើរការដោយមានគោលបំណងផ្តល់នូវម្ហូបអាហាររបស់ ហាងRinger Hut ដែលបានបង្កើតឡើងក្នុងប្រទេសជប៉ុន ជូនទៅដល់អតិថិជននៅតាមបណ្ដារប្រទេសនិងធ្វើឱ្យពួកគេសប្បាយចិត្ត។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីហាងរបស់យើង សូមទាក់ទងមកយើងខ្ញុំជាមួយនឹងព័ត៌មានលម្អិត។